The CAMFIRST SCHOOL

សាលារៀនខេមហ្វឺស

The CAMFIRST SCHOOL

កម្មវិធីសិក្សាអប់រំកម្រិតមត្តេយ្យ

កម្មវិធីសិក្សាថ្នាក់មត្តេយ្យសាលារៀនខេហ្វឺសគឺជាកម្មវិធីសិក្សាមត្តេយ្យរដ្ឋរបស់ក្រសួងអប់រំជាតិនិងការរួមបញ្ចូលនៃទស្សនៈវិស័យ បេសកកម្មនិងគុណតម្លៃរបស់សាលារៀនខេមហ្វឺសក៏ដូចជាការអប់រំនៅក្នុងតំបន់អាស៊ាននិងពិភពលោក។

The CAMFIRST SCHOOL

កម្មវិធីសិក្សាអប់រំកម្រិតមត្តេយ្យ

កម្មវិធីសិក្សាថ្នាក់មត្តេយ្យសាលារៀនខេហ្វឺសគឺជាកម្មវិធីសិក្សាមត្តេយ្យរដ្ឋរបស់ក្រសួងអប់រំជាតិនិងការរួមបញ្ចូលនៃទស្សនៈវិស័យ បេសកកម្មនិងគុណតម្លៃរបស់សាលារៀនខេមហ្វឺសក៏ដូចជាការអប់រំនៅក្នុងតំបន់អាស៊ាននិងពិភពលោក។ សាលារៀនខេមហ្វឺសបានរៀបរៀងកម្មវិធីសិក្សាអប់រំកម្រិតមត្តេយ្យជួយកុមារពីអាយុ ៣ឆ្នាំ ដល់ ៦ឆ្នាំឱ្យអភិវឌ្ឈទៅលើវិស័យរូរាងកាយ ពុទ្ធិ ភាសា អារម្មណ៍ បំណិនសង្គមនិងសោភណភាព និងរៀបចំកុមារឱ្យត្រៀមចូលថ្នាក់បឋមសិក្សា។

១.១

អភិវឌ្ឈលើរូបរាងកាយ

១.១.១

សុខភាពល្អ ទម្ងន់ត្រឹមត្រូវនិងកម្ពស់តាមការលូតលាស់ធម្មតាទៅតាមកម្រិតអាយុ។

១.១.២

កុមារមានគុណសម្បត្តិចលនា៖ ភាពរហ័សរហួន មាំមួន ភាពប៉ិនប្រសប់ និងការស៊ូទ្រាំ។

១.១.៣

អនុវត្តបានចលនាមូលដ្ឋានតាមរបៀបនិងជំហរត្រឹមត្រូវ។

១.១.៤

កុមារមានសមត្ថភាពសម្របសម្រួលឥន្រីយ៍ជាមួយនឹងចលនា។

១.១.៥

កុមារមានជំនាញក្នុងសកម្មភាពវៃឆ្លាតជាមួយនឹងដៃទាំងពីរ។

១.១.៦

កុមារមានការយល់ដឹងអំពីអាហារ និងអត្ថប្រយោជន៍នៃការបរិភោគសម្រាប់សុខភាព។

១.១.៧

កុមារមានទម្លាប់ក្នុងការញ៉ាំ រក្សាអនាម័យ និងធានាសុវត្ថិភាពផ្ទាល់ខ្លួន។

១.២

ការអភិវឌ្ឍន៍ការយល់ដឹង

• ចង់ដឹងចង់ឃើញ ចូលចិត្តស្វែងយល់ រិះរកយល់ពីអ្វី និងបាតុភូតជុំវិញខ្លួន។

• កុមារមានសមត្ថភាពសង្កេត ប្រៀបធៀប ចាត់ថ្នាក់ វិនិច្ឆ័យ យកចិត្តទុកដាក់ និងចងចាំដោយមានគោដៅ។

• កុមារមានសមត្ថភាពរកឃើញ និងដោះស្រាយបញ្ហាសាមញ្ញៗតាមវិធីផ្សេងៗគ្នា។

• កុមារមានសមត្ថភាពក្នុងការបង្ហាញការយល់ដឹងតាមវិធីផ្សេងៗគ្នា។

• កុមារមានការយល់ដឹងដំបូងៗខ្លះអំពី មនុស្ស វត្ថុ និងបាតុភូតជុំវិញខ្លួន អាចនិយាយឈ្មោះ និងការងាររបស់សមាជិកគ្រួសារ និយាយពីអាសយដ្ឋាន និងលេខទូរស័ព្ទផ្ទះបានត្រឹមត្រូវ នៅពេលសួរដោយអ្នកដ៏ទៃ។

១.៣

ការអភិវឌ្ឍន៍ភាសា

• កុមារមានសមត្ថភាពស្តាប់ និងយល់ពាក្យក្នុងទំនាក់ទំនងប្រចាំថ្ងៃ។

• កុមារមានសមត្ថភាពបង្ហាញដោយវិធីផ្សេងៗគ្នាជាច្រើន។

• កុមារបង្ហាញខ្លួនឯងយ៉ាងច្បាស់ និងប្រាស្រ័យទាក់ទងគ្នាតាមវប្បធម៌ក្នុងជីវិតប្រចាំថ្ងៃ

• កុមារអាចស្តាប់ ប្រាប់ពីព្រឹត្តិការណ៍ឡើងវិញ និងនិទានរឿងឡើងវិញបាន។

• កុមារមានសមត្ថភាពយល់ដឹងចុងជួន ចង្វាក់នៃកំណាព្យ ចម្រៀងប្រជាប្រិយ និងបទដែលត្រូវនឹងអាយុរបស់ពួកគេ។

១.៤

ការអភិវឌ្ឍន៍សោភ័ណភាព

• កុមារមានសមត្ថភាពយល់ឃើញពីសម្រស់ក្នុងធម្មជាតិ ការរស់នៅ និងក្នុងស្នាដៃសិល្បៈ។

• កុមារមានសមត្ថភាពបង្ហាញពីអារម្មណ៍ និងភាពច្នៃប្រឌិតក្នុងសកម្មភាពតន្ត្រី និងកសាងរូបភាព។

• កុមារស្រឡាញ់ រំភើបក្នុងការចូលរួមក្នុងសកម្មភាពសិល្បៈ។ យកចិត្តទុកដាក់ថែរក្សា និងការពារភាពលើសោភណភាពស្រស់ស្អាត។

១.៥

ការអភិវឌ្ឍន៍អារម្មណ៍ និងបំណិនសង្គម

• កុមារមានស្មារតីចំពោះខ្លួនឯងដូចជាប្រាប់បានពី ត្រកូល ឈ្មោះ អាយុ ភេទរបស់ខ្លួន ឪពុកម្តាយ អាសយដ្ឋានផ្ទះ និងលេខទូរស័ព្ទ។ ប្រាប់បានពីការចូលចិត្ត មិនចូលចិត្ត កិច្ចដែលខ្លួនធ្វើបាន និងកិច្ចការដែលខ្លួនធ្វើមិនបាន....។

• កុមារមានសមត្ថភាពស្គាល់ និងបង្ហាញពីអារម្មណ៍ចំពោះមនុស្ស វត្ថុ និងបាតុភូតជុំវិញ។

• កុមារមានគុណសម្បត្តិផ្ទាល់ខ្លួនមួយចំនួនដូចជា ភាពក្លាហាន ទំនុកចិត្ត ភាពជឿជាក់លើខ្លួនឯង។

• កុមារមានសមត្ថភាពរស់នៅ៖ ការគោរព កិច្ចសហការ មិត្តភាព ការយកចិត្តទុកដាក់ ការចែករំលែក។

• ត្រូវយកចិត្តទុកដាក់នៅពេលស្តាប់គ្រូបង្រៀន មិត្តភ័ក្តនិយាយ មិននិយាយរំខានអ្នកដទៃ។ កុមារអនុវត្តតាមគោលការណ៍ បទបញ្ជាផ្ទៃ នៃសកម្មភាពក្នុងគ្រួសារ សាលារៀនមត្តេយ្យសិក្សា និងសហគមន៍។

កម្មវិធីសិក្សាសម្រាប់ចំណេះដឹងទូទៅ

១.ជាការរួមចំណែកក្នុងការអភវិឌ្ឈជាមួយរដ្ឋភិលបាលកម្ពុជា សាលារៀនខេម ហ្វឺស បានប្រឹងប្រែងសម្រិតសម្រាំងឱ្យគុណភាបអប់រំឱ្យល្អប្រសើរឆ្លើយតបសង្គមជាក់ស្ដែងព្រមទាំងគុណតម្លៃ ទាំងបីរបស់សាលារៀន។ កម្មវិធីអប់រំចំណេះដឹងទូទៅគឺជាអត្ថបទដែលស្ដែងចេញជាវត្ថុបំណងអប់រំដែលបានកំណត់ពីលទ្ធផលរំពឹងនៃគុណតម្លៃទាំងបីរបស់សិស្ស ខ្លឹមសារអប់រំនិងវិធីសាស្រ្ត វាយតម្លៃអប់តំ ធ្វើជាមូលដ្ឋានគ្រឹះគ្រប់គ្រងគុណភាបអប់រំ។

 

២.កម្មវិធីសិក្សាអប់រំចំណេះដឹងទូទៅសាលារៀនខេមហ្វឺសត្រូវបានកសាងឡើងដោយផ្អែកលើកម្មវិធីសិក្សារបស់ក្រសួងអប់រំជាតិ និងការកំណែទម្រ់លើប្រព័ន្ធអប់រំនៅក្នុងប្រទេសកម្ពុជា ការអប់រំ ពេញលេញ បន្តនិងអភិវឌ្ឈកម្មវិធីសិក្សាចំណុចល្អដែលមានស្រាប់ និងភាពជោគជ័យនៃការស្រាវជ្រាវពីវិទ្យាសាស្រ្តអប់រំនិងបទពិសោធការកសាងកម្មវិធីសិក្សាអប់រំតាមបែប competency basd learning របស់បណ្ដាប្រទេសនៅលើពិភពលោក ផ្សាភ្ជាប់ទៅនឹងតម្រូវការអភិវឌ្ឈប្រទេស ការរីកចម្រើននៃសម័យកាលស្ដីពីវិទ្យាសាស្រ្ត បច្ចេកវិទ្យានិងសង្គម ឆ្លើយតបទៅនឹងលក្ខណៈ របស់ មនុស្ស វប្បធម៌របស់ប្រទេសកម្ពុជា តម្លៃប្រពៃណីទម្លៀបទំលាប់ខ្មែរនិងតម្លៃរួមរបស់មនុស្សជាតិក៌ដូចជានាវានុវត្តនិ៍និងការតម្រង់ទិសរួមរបស់ UNESCO ទាក់ទង់នឹង ការអប់រំ។

 

៣.កម្មវិធីសិក្សាអប់រំចំណេះដឹងទូទៅធានាបាននូវការអភវិឌ្ឈលើគុណតម្លៃទាំងបីនិងទិសដៅអប់រំរបស់ក្រសួរអប់រំជាតិតាមរយៈខ្លឹមសារអប់រំជាមួយចំណេះដឹង ចំណេះធ្វើមូលដ្ឋាន ជាក់ស្ដែង ទំនើប សុខដុមរមនា ផ្ដោតលើការអនុវត្តចំណេះដឹងចំណេះធ្វើដែល បានរៀនដើម្បីដោះស្រាយបញ្ហាក្នុងការសិក្សានិងជីវភាពរស់នៅ។ តាមរយៈវិធីសាស្រ្ត រូបភាពចាត់ចែងការអប់រំ ជំរុញឱ្យមាន ភាពរស់រវើក និងសក្ដានុពលរប់ស់សិស្សម្នាក់ៗវិធីសាស្រ្តវាយតម្លៃឆ្លើយតបទៅនឹងវត្ថុបំណងអប់រំនិងវិធីសាស្រ្តអប់រំដើម្បីសម្រេចបានវត្ថុបំណងនោះ។