The CAMFIRST SCHOOL

សាលារៀនខេមហ្វឺស

The CAMFIRST SCHOOL

Vision, Mission, Core Value

VMC

VMC

ចក្ខុវិស័យ - Vision

ផ្តល់នូវនវានុវត្តន៍គុណភាពអប់រំក្នុងសតវត្សរ៍ទី២១ ជាមួយនឹងទំនើបកម្មលើកម្មវិធីសិក្សាទាំងកម្មវិធីជាតិ និងអន្តរជាតិ ដោយផ្តល់កាលានុវត្តភាពដល់អ្នកសិក្សាឲ្យទទួលបានឧត្តមភាពចំណេះដឹង ទាំងបំណិនពុទ្ធិបញ្ញា និងបំណិនសង្គម ដើម្បីអភិវឌ្ឍទេពកោសល្យរបស់ពួកគេ ដោយប្រែក្លាយពួកគេឲ្យទៅជាធនធានដ៏រឹងមាំ មានសក្តានុពលពេញលេញបំផុត សម្រាប់សង្គមជាតិ និងមនុស្សជាតិ។

Provide 21st century innovation in quality education with modernization of both national and international curricula, providing students with the opportunity to excel in both intellectual and social skills to develop their talents by transforming them into strong resources with the fullest potential for society and humanity.

បេសកម្ម - Mission

១. បង្កើតមជ្ឈមណ្ឌលចំណេះដឹងពេញលេញ សម្បូរបែប និងបត់បែន ជាមួយនឹងកម្មវិធីអប់រំបែបចម្រុះពហុភាសា សម្រាប់បណ្តុះបណ្តាលអ្នកសិក្សាឲ្យមានគំនិតឆ្នៃប្រឌិត ដែលអាចឈានទៅរកការផ្លាស់ប្តូរថ្មីៗបែបវិជ្ជមានដល់សង្គម។

1. Establish a complete, rich and flexible knowledge center with multilingual education programs to train students to be creative, which can lead to positive changes in society.

២. ផ្តល់ឲ្យអ្នកសិក្សាយល់ច្បាស់នូវគុណតម្លៃស្នូលនៃជីវិតផ្ទាល់ខ្លួន និងគុណតម្លៃមនុស្សជាតិជាមូលដ្ឋាន ដើម្បីជំរុញពួកគេឲ្យក្លាយជាពលរដ្ឋគំរូ ប្រកបដោយគុណធម៌ ក្រមសីលធម៌ សុជីវធម៌ និងសេចក្តីថ្លៃថ្នូរ ជាបុគ្គលដែលមានការទទួលខុសត្រូវខ្ពស់ចំពោះអនាគតខ្លួនឯង និងមនុស្សជាតិ។

2. Provide students with a clear understanding of the core values ​​of their personal lives and basic human values ​​in order to motivate them to become exemplary citizens in virtue, ethics and dignity as individuals with high responsibility for their future and the humanity.

៣. គាស់រំលើង លាតត្រដាង និងពន្យល់ឲ្យអ្នកសិក្សា យល់កាន់តែច្បាស់នូវអត្តសញ្ញាណរួមនៃគុណតម្លៃស្នូលរបស់ជាតិសាសន៍ខ្មែរ ដូចជាវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិសាសន៍ខ្មែរពីអតីតកាល ដើម្បីធ្វើឲ្យពួកគេមានមោទនភាពចំពោះជាតិសាសន៍របស់ខ្លួន ហើយចូលរួមបន្តក្នុងការអភិរក្ស និងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។

3. Reveal and explain to learners to better understand the common identity of the core values ​​of the Khmer nation, such as culture, civilization, Khmer traditions from the past to make them proud of their nation and continue to participate in conserving and developing the nation to grow equally on the international stage.

គុណតម្លៃ - Core Value

គ១៖ គុណភាព

១) ការធ្វើទំនើបកម្មកម្មវិធីសិក្សាជាបែបចម្រុះពេញលេញ។

២) ការសម្រិតសម្រាំង និងបណ្តុះបណ្តាលធនធានមនុស្សពោរពេញដោយសក្តានុពល

៣) ការត្រិះរិះពិចារណា និងការដោះស្រាយបញ្ហា។

៤) ការបណ្តុះឲ្យមានគំនិតឆ្នៃប្រឌិត និងការបង្កើតគំនិតថ្មីៗ។

៥) ការបង្កើតបរិយាកាសអំណោយផលល្អសម្រាប់ការសិក្សាស្រាវជ្រាវ។

Core value 1: Quality

1) Modernize curriculum and diverse learning.

2) Recruit and train human resources to have the fullest potential.

3) Help to equip thinking mind and problem solving.

4) Train people to be creative and create new ideas.

5) Create a favorable environment for research.

គ២៖ គុណធម៌

១) ការគ្រប់គ្រង និងការដឹកនាំខ្លួន។

២) ការបណ្តុះឧត្តមគតិ ឆន្ទៈ ការអត់ធ្មត់ និងការទទួលខុសត្រូវ។

៣) ការបណ្តុះវប្បធម៌សន្តិភាព សាមគ្គីភាព និងការចែករំលែក។

៤) ការបណ្តុះស្មារតីចេះគោរពស្រឡាញ់ និងផ្តល់តម្លៃដល់ជីវិតលើភពផែនដី។

៥) ការមានឥរិយាបទទន់ភ្លន់ប្រកបដោយក្រមសីលធម៌ និងសុជីវធម៌ ចំពោះឪពុកម្ដាយ ចាស់ទុំ រៀមច្បង និងមនុស្សជុំវិញខ្លួន។

Core value 2: Virtue

1) Increase self-management and leadership.

2) Cultivate ideals, will, patience and responsibility.

3) Cultivate a culture of peace, unity and sharing.

4) Cultivate the spirit of respect, love and value life on earth.

5) Equip with gentle, ethical and polite attitude towards parents, elders, seniors and people around them.

គ៣៖ គុណតម្លៃជាខ្មែរ

១) ការសិក្សាស្វែងយល់ពីតម្លៃស្នូលនៃវប្បធម៌ និងអរិយធម៌។

២) ការសិក្សាស្រាវជ្រាវ និងស្វែងយល់ពីដើមកំណើតជាតិខ្មែរ និងប្រវត្តិសាស្រ្តសំខាន់ៗ

៣) ស្មារតីជាតិនិយមបែបវិជ្ជមាន និងមានមោទនភាពចំពោះជាតិ

៤) ការមានមូលដ្ឋានគ្រឹះជាខ្មែរ ផ្សារភ្ជាប់អ្នកសិក្សា និងសម្របខ្លួនទៅនឹងបរិបទសង្គមជាសកល។

៥) ការបណ្តុះការយល់ដឹង និងការចូលរួមក្នុងការអភិវឌ្ឍសង្គម។

Core value 3: Khmer core values

1) Study to understand the core values of culture and civilization.

2) Study, research and understand the origin of Khmer nation and important history.

3) Initiate positive nationalism and national pride.

4) Having a Khmer background, connect scholars to adapt to the global social context.

5) Cultivate self-awareness and participative behaviors in social development.